ព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅបន្ទប់១៣២ ទីស្ដីការគណៈរដ្ឋមន្ត្រី បានរៀបចំកិច្ចប្រជុំផ្ទៃដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចពង្រឹងការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជា និងសេចក្តីព្រាងអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសក្តិ មួក និងសញ្ញា របស់មន្រ្តីអធិការកិច្ចវិទ្យាស្ថានស្តង់ដារកម្ពុជា និងមន្រ្តីតាមមន្ទីរឧស្សាហកម្មនិងសិប្បកម្មរាជធានី-ខេត្ត ដឹកនាំដោយឯកឧត្តម អ៉ីវ ថុង អនុប្រធានក.ស.វ. និងជាប្រធានក្រុម២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមសមាជិកក្រុម២។
ECOSOCC