នៅព្រឹកថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ប៉ិច សុខា អនុប្រធានអចិន្រ្តៃយ៍ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត (Regulatory Executive Team - RET) របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំវគ្គបណ្តុះបណ្តាលមន្រ្តីថ្មីនៃក្រុមRET ស្តីពីការរៀបចំរបាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដោយយកអនុក្រឹត្យស្តីពីការកម្រិតរបបម៉ោងកំណត់ ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែមសម្រាប់ការបង្រៀនក្នុងគ្រឹះស្ថានសិក្សាសាធារណៈ មកសិក្សារៀនសូត្រ។
ECOSOCC