ព្រឹកថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព. ស ២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម បុិច សុខា សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងសហការី(ឯកឧត្តម លឿង ស៊ីម៉ូណា លោក អៀង រដ្ឋា និងលោក ហេង គឹមគូ) តំណាងឯកឧត្តម អ៊ីវ ថុង សហប្រធាន និងក្រុមការងារ
បានចុះសួរសុខទុក្ខ និងបំពេញការងារមួយចំនួនជាមួយភូមិ ឃុំ ដូចខាងក្រោម៖
១. ប្រគល់កុំព្យុទ័រលើតុមួយគ្រឿងជូនគណបក្សស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាអំណោយរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា សហប្រធានគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ។
២. ប្រជុំពិភាក្សាការងារសំខាន់ៗដែលជាបញ្ហាប្រឈមមួយចំនួននៅថ្នាក់ឃុំ-ភូមិ ដើម្បីរកវិធីដោះស្រាយធ្វើយ៉ាងណាអោយភូមិឃុំ មានសន្តិសុខសុវស្ថិភាព គ្មានចោរកម្ម គ្មានគ្រឿងញៀន ។ល។
៣. ពិនិត្យការជួសជុលផ្លូវនៅភូមិក្តាញ់ដែលរងគ្រោះខូចដោយសារទឹកភ្លៀង។
៤. ពិនិត្យការសាងសង់លូកាត់ផ្លូវនៅព្រំប្រទល់ភូមិវាល និងភូមិក្រាំងវិច។
៥. ពិនិត្យស្រះទឹកនៅភូមិក្តាញ់ និងភូមិសម្តេចពាន់ ដើម្បីត្រៀមរៀបចំផែនការធ្វើរបងជុំវិញស្រះការពារសុវត្ថិភាពប្រជាពលរដ្ឋនិងដាំដើមឈើដើម្បីបរិស្ថាន។
៦. ប្រគល់អណ្តូងទឹកជូនប្រជាពលរដ្ឋនៅភូមិសម្តេចពាន់ ដែលជាអំណោយរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូកដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ។
៧. ប្រគល់ទឹកដោះគោឆៅចំនួន៨កេស ដល់ឃុំភូមិ ដែលជាអំណោយរបស់លោក អៀង រដ្ឋា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះឃុំក្តាញ់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះភូមិត្រពាំងស្វាយ។
៨. ឧបត្ថម្ភថវិកាដាក់លូទឹកកាត់ផ្លូវក្នុងភូមិត្រពាំងស្វាយ។
៩. ចុះសួរសុខទុក្ខលោកអនុប្រធានភូមិសម្តេចពាន់ ដែលរងគ្រោះរបួសដោយម៉ាស៊ីនសារម៉ូទ័រ។
ECOSOCC