នាព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០នាទី នៅបន្ទប់ប្រជុំ២០៤ នៃអាគារមិត្តភាពទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានគណកម្មការ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលនិងសហការជាមួយភាគីចិនលើគម្រោងជួសជុលកែលម្អអាគាមិត្ដភាពនៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សាដោះស្រាយលើសំណើររបស់ភាគីចិន ដែលមានរបៀបវារៈដូចខាងក្រោម៖
១/ កំណត់គោលការណ៍នៃការរើការិយាល័យ ឬទីតាំងដែលត្រូវជួសជុល ដើម្បីបន្តចរចារជាមួយភាគីចិន។
២/ ការផ្តល់ទីតាំងក្នុងបរិវេនទីស្ដីការណៈរដ្ឋមន្រ្ដីតាមលទ្ធភាព ជូនភាគីចិនដើម្បីប្រើប្រាស់សម្រាប់ការិយាល័យ និងការស្នាក់នៅរបស់ភាគីចិនមួយចំនួនជាបណ្ដោះអាសន្នក្នុងកំឡុងពេលអនុវត្តគម្រោង។
៣/ ពិនិត្យលើការងារដែលត្រូវជួសជុលកែលម្អ។
៤/ និងការងារផ្សេងៗ។
ECOSOCC