ព្រឹកថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក បន្ទប់២០៤ អគារមិត្តភាព ជាន់ទី២ មានរៀបចំ
កិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំពិនិត្យ និងដាក់បញ្ចូលសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៉ីនធើណិតជាតិក្នុងកិច្ចប្រជុំតាមនីតិវិធីនៅទីស្តីការគណៈរដ្ឋមន្រ្តី។
ដឹកនាំដោយ ឯកឧត្តម អ៉ីវ ថុង អនុប្រធាន ក.ស.វ. នឹងជាប្រធានក្រុម២ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាសមាជិក និងក្រុមការងារសម្របសម្រួលក្រុម២ នៃអគ្គលេខាធិការដ្ឋាន ក.ស.វ.៕
ECOSOCC