នៅថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ អគ្គលេខាធិការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) បានដឹកនាំប្រជុំអគ្គលេខាធិការដ្ឋាន ECOSOCC ដែលមានការចូលរួមពីអគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែក និងមន្រ្តី ដើម្បីអរគុណមន្រ្តីទាំងអស់ដែលបានខិតខំបំពេញការងារកន្លងមក និងរៀបចំផែនការសកម្មភាពសម្រាប់ពង្រឹងការអនុវត្តបន្ត។
OCM