ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) បានទទួលការអញ្ជើញពីសហសេវិក លោកសាស្រ្តាចារ្យ Jeffrey Sachs ប្រធានក្រុមប្រឹក្សាថ្នាក់ដឹកនាំ United Nations Sustainable Development Solutions Network (UN-SDSN) ក្នុងឋានៈ និងតួនាទីដែល ឯកឧត្តមទេសរដ្ឋមន្ត្រីជាសមាជិកក្រុមប្រឹក្សាថ្នាក់ដឹកនាំ UN-SDSN ដើម្បីចូលរួមក្នុងក្រុមអ្នកជំនាញកម្រិតខ្ពស់ រួមចំណែកក្នុងការជំរុញពហុភាគីនិយម និងចីរភាពលើប្រធានបទអាទិភាពសំខាន់ៗចំនួនប្រាំ៖ ១) ការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍប្រកបដោយចីរភាព, ២) សន្តិភាព និងសន្តិសុខអន្តរជាតិ, ៣) វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឌីជីថល, ៤) យុវជន និងអ្នកជំនាន់ក្រោយ, ៥) បរិវត្តកម្មអភិបាលកិច្ចសកល។ កិច្ចប្រជុំតាមប្រព័ន្ធអនឡាញហ្ស៊ូម (Zoom meeting) លើកដំបូងបានធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានគោលដៅដើម្បីរៀបចំការផ្តល់អនុសាសន៍មុតស្រួចសម្រាប់អភិបាលកិច្ចសកល។ របាយការណ៍ ចងក្រងអនុសាសន៍នេះនឹងត្រូវដាក់ជូនឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនានា និងមន្ត្រីរបស់អង្គការសហប្រជាជាតិ ដែលដឹកនាំ កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីអំពីអនាគត ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក នៅថ្ងៃទី ២០-២១ ខែកញ្ញា ឆ្នាំ ២០២៤។
ECOSOCC