ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទីរសៀល នៅសាលប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ ជាន់ផ្ទាល់ដី អគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រី មានកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យនិងពិភាក្សាលើសំណើសុំអនុញ្ញាតផ្តល់ការវិនិយោគលើគម្រោងបង្កើតទីកន្លែង សម្រាប់តម្កល់ធាតុ ដូចជាការធ្វើចេតិយ ម៉ុង និងផ្នូរ ក៏ដូចជាការបែងចែកសាងសង់នៅតំបន់ដូចជា ទីវត្តអារាម តំបន់មានទីសក្ការៈ តំបន់ចេតិយ ម៉ុង និងផ្នូរ របស់ក្រុមហ៊ុន យិន ផារ៉ាដាយ ឯ.ក ដែលដឹកនាំដោយសហប្រធានអង្គប្រជុំ ឯកឧត្តម ចែម ផល្លា អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់។
ECOSOCC