ថ្ងៃសុក្រ ១៤កេីត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង១០:០០នាទីព្រឹក នៅបន្ទប់៣០២ មានកិច្ចប្រជុំពិភាក្សា លើសំណើសុំគោលការណ៍អនុញ្ញាតដើម្បីចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងស្ដីពី គោលការណ៍សម្រាប់ការស្ដារសមតុល្យហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀង សម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា "RGC" និងក្រុមហ៊ុន សូស៊ីយេត កុងសេស្បូន ដី ឡាអេរ៉ូព័រ "SCA"។ ក្រោមអធិបតីភាពភាព ឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ ទីស្តីការគណៈរដ្ឋមន្រ្តី។ សមាសភាពក.ស.វ. បានចូលរួម ឯកឧត្តម អ៊ូច ថោងសេង អនុប្រធាន ក.ស.វ. និងជាប្រធានក្រុម១ និង ឯកឧត្តម ហេង វិជ្ជា អគ្គលេខាធិការរង ក.ស.វ. ។
ECOSOCC