នៅរសៀលថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអគារមិត្តភាពទីស្តីការគណៈរដ្ឋមន្រ្តី មានកិច្ចប្រជុំមួយរវាងអង្គភាពអនុវត្តគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ជាមួយក្រុមបេសកកម្មរបស់ ADB Fact-Finding Mission ដើម្បីពិភាក្សាបន្ថែមអំពី Concept Note នៃគម្រោង។ កិច្ចប្រជុំនេះសហដឹកនាំដោយឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធានគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និង Mr. Sion Morton, Senior Economist (Public Finance), ADB។
ECOSOCC