នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទីព្រឹក ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានទទួលការជួបសម្តែងការគួរសមរបស់ឯកឧត្តម ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីឯកឧត្តម ចែម ផល្លា ឯកឧត្តម ប៉ិច សុខា ឯកឧត្តម គុណ វីលី លោកជំទាវ ឌី ចង្កុលណី ឯកឧត្តម រស់ សយម្ភូ លោក សយ វិជ្ជា និងប្រតិភូសហភាពអឺរ៉ុប។
ECOSOCC