នៅថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម អេង រត្នមុនី ប្រធានផ្នែកបណ្តុះបណ្តាលរបស់ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត(Regulatory Executive Team_RET) នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំជាមួយក្រុមRIAរបស់ក្រសួងការពារជាតិ ដើម្បីបន្តប្រជុំពិភាក្សាផ្តល់យោបល់ស្តីពីការរៀបចំរបាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់នៃការកែសម្រួលមាត្រា១០ និងមាត្រា១១ នៃអនុក្រឹត្យស្តីពីការរៀបចំយន្តការគ្រប់គ្រង កម្រិតថ្នាក់ និងកំណត់ប្រាក់កំរ៉ៃម៉ោងបង្រៀនបន្ថែមសម្រាប់យោធាចារ្យ។
ECOSOCC