ថ្ងៃ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដែលសហការរៀបចំដោយក្រុមការងារ RIA អ.យ.ក និង ក.ស.វ. ក្រោមអធិបតី ឯកឧត្តម បណ្ឌិត ស៊ន សេងហុក ប្រធាននាយកដ្ឋាននីតិកម្ម និងជាប្រធានក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានវាគ្មិន ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការរង អនុប្រធានអចិន្រ្តៃយ៍ក្រុមប្រតិបត្តិគតិយុត្ត នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងលោក ពៅ វី អនុប្រធាននាយកដ្ឋាននីតិកម្ម និងជាអនុប្រធានក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងអប់រំ យុវជន និងកីឡា ហើយមានសិក្ខាកាមជាសាស្រ្តាចារ្យ និស្សិតចូលរួមចំនួន ២៦០នាក់។
ECOSOCC