នៅថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ ក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA)របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ECOSOCC) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ក្រោមអធិបតី ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការរង អនុប្រធានអចិន្រ្តៃយ៍ក្រុមប្រតិបត្តិគតិយុត្តនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម បណ្ឌិត ស៊ន សេងហុក ប្រធាននាយកដ្ឋាននីតិកម្ម និងជាប្រធានក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងអប់រំ យុវជន និងកីឡា ហើយមានសិក្ខាកាមជាសាស្រ្តាចារ្យ និស្សិតចូលរួមចំនួន ២២០នាក់។
ECOSOCC